កម្មវិធីសិស្សអន្ដរជាតិ
បទពិសោធន៍របស់វិទ្យាល័យ Essendon Keilor
សិស្សវិទ្យាល័យ Essendon Keilor ទាំងអស់ នឹងត្រូវផ្តល់នូវការសិក្សារៀនសូត្រ និងការរស់នៅដ៏សម្បូរបែបក្នុងសហគមន៍មួយដែលមានលក្ខណៈរស់រវើក ដែលឆ្លុះបញ្ចាំងពីពិភពលោកពិតៗ។ ការផ្លាស់ប្តូរនូវគំនិត ជំនឿ និងប្រពៃណី រវាងសិស្សជាតិ និងសិស្សអន្តរជាតិ បង្កើតបានជាការយល់ចិត្តគ្នា និងការអភិវឌ្ឍខាងវប្បធម៌ តាមរយៈការគោរពគ្នាទៅវិញទៅមក និងការយោគយល់គ្នា ដែលចាំបាច់សម្រាប់ការរស់នៅប្រកបដោយជោគជ័យនៅក្នុងពិភពលោក ដែលមានទំនាក់ទំនងគ្នាដ៏ស្អិតរមួតរបស់យើង។ ហើយជាការពិតណាស់ អ្នកមិនអាចកាត់ថ្លៃបានទេសម្រាប់មិត្តភាពយូរអង្វែង ដែលត្រូវបានបង្កើតឡើងនៅ EKC នេះ។
យើងទទួលសិស្សមកពីទូទាំងពិភពលោក រួមមាន ប្រទេសចិន វៀតណាម ជប៉ុន កម្ពុជា អេស៊ីប និងឈីលី។
សិស្សចូលតាំងទីលំនៅបានយ៉ាងឆាប់រហ័ស និងជោគជ័យ ដោយសារតែពួកគេមានអារម្មណ៍ ថាមានសុវត្ថិភាព សប្បាយរីករាយ និងទទួលបបានការទំនុកបំរុងយ៉ាងល្អ ទាំងនៅសាលារៀន និងនៅផ្ទះ។
គ្រួសារអន្ដរជាតិជ្រើសរើសយកការអប់រំនៅវិទ្យាល័យ Essendon Keilor សម្រាប់កូនៗរបស់ពួកគេដោយសារតែ:
- បទពិសោធន៏រៀនសូត្រដែលមានលក្ខណៈល្អឥតខ្ចោះ
- មានភាពរឹងមាំនិងតឹងរ៉ឹងក្នុងការសិក្សា
- កម្មវិធីរៀបចំផ្ទះសម្បែងដ៏ល្អរបស់យើងសម្រាប់សិស្ស
- ទីតាំងសុវត្ថិភាពដែលគួរឱ្យចាប់អារម្មណ៍នៅជិតទីក្រុងនិងអាកាសយានដ្ឋាន
- ជំនួយរបស់ពហុវប្បធម៍និងបុគ្គលិកជំនាញរបស់យើង
- ការគាំទ្ររបស់យើងដល់សិស្សានុសិស្សដែលរួមមានកម្មវិធីតំរង់ទិស, មជ្ឈមណ្ឌលភាសាអង់គ្លេសនៅនឹងកន្លែងនិងថ្នាក់បំប៉នភាសាបន្ថែមនិងការផ្តល់ប្រឹក្សាដល់អាជីព។
- ការប្រាស្រ័យទាក់ទងទៀងទាត់រវាងឪពុកម្តាយនិងសាលារៀនរួមមានការចូលក្នុងប្រទេសដោយតំណាងសាលា
- ការចូលរួមរបស់បុគ្គលម្នាក់ៗចំពោះសាលារៀនដែលមានតម្លៃខ្ពស់មិនថាជាការសិក្សា, កីឡាឬនៅក្នុងកម្មវិធីសិល្បៈរបស់យើងទេ
- សេវាកម្មពេញលេញរបស់យើងពីការប្រមូលសិស្សនៅឯព្រលានយន្តហោះនៅពេលមកដល់ដើម្បីជួយពួកគេឱ្យទទួលបានការចូលរៀននៅសាកលវិទ្យាល័យ
- តម្លៃដ៏ប្រសើរបំផុតសម្រាប់ការចំណាយ
ស្វែងយល់បន្ថែម
សូមចុចទីនេះសម្រាប់ព័ត៌មានស្តីពីគោលនយោបាយសុវត្ថិភាពកុមាររបស់យើង
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់អ្នកសម្របសម្រួលសិស្សអន្តរជាតិរបស់យើង៖
លោក Richard Myddleton
វិទ្យាល័យ Essendon Keilor
ប្រអប់សំបុត្រលេខ 142
Niddrie VIC 3042
ប្រទេសអូស្ត្រាលី
អ៊ីមែល៖ [email protected]
ទូរស័ព្ទ៖ 61 3 9319 1300
ទូរសារ៖ 61 3 9319 1343
www.study.vic.gov.au
CRICOS code: 00861K
បរិយាកាសរៀនសូត្រ និងវប្បធម៌
ដោយសារតែជាសង្កាត់ស្ថិតនៅជាប់តំបន់កណ្តាលក្រុង ទីប្រជុំជនរបស់យើងស្ថិតនៅក្នុងទីតាំងមួយជាទីពេញនិយមសម្រាប់សិស្សអន្តរជាតិ។ សួនឧទ្យាន ផ្លូវដែលមានដើមឈើដុះត្រង់ដូចបន្ទាត់ វិទ្យាល័យម៉ែលប៊ន និងមជ្ឈមណ្ឌលកីឡានិងវប្បធម៌លំដាប់ពិភពលោកស្ថិតនៅជិតបង្កើយ ហើយងាយស្រួលចេញចូលដោយប្រើសេវាដឹកជញ្ជូនសាធារណៈ។
វប្បធម៌មិនរើសអើង រួសរាយរាក់ទាក់កក់ក្តៅរបស់យើង ធ្វើឲ្យការចូលមកសាលារៀនរបស់សិស្សមានលក្ខណៈដូចគ្នាទៅនឹងការរស់ក្នុងក្រុមគ្រួសារអញ្ចឹងដែរ។ សិស្សជាតិស្វាគមន៍ដៃគូរអន្តរជាតិខ្លួន និងរីករាយកសាងមិត្តភាពដែលស្ថិតស្ថេរយូរអង្វែងពេញមួយជីវិត។
ការគាំទ្រដ៏លេចធ្លោ
ក្រុមកម្មវិធីសិស្សអន្តរជាតិរបស់យើងផ្តល់ការយកចិត្តទុកដាក់ជាលក្ខណៈបុគ្គល ដែលឆ្លុះ បញ្ចាំងពីការយកចិត្តទុកដាក់ចំពោះសិស្សម្នាក់ៗ បានក្លាយទៅជាផ្នែកមួយនៃសហគមន៍ របស់យើង។ ដោយចាប់ផ្តើមពីការទៅទទួលពីអាកាសយានដ្ឋាន និងការណែនាំសព្វគ្រប់ អំពីទីក្រុងម៉ែលប៊ន និងជីវិតជាសិស្សមហាវិទ្យាល័យ ទាំងនេះពិតជាជួយទៅដល់សិស្សក្នុងការស្វែងរកនូវគន្លងសិក្សា និងអាជីពរបស់ពួកគេ។
ជោគជ័យផ្នែកសិក្សា
សិស្សអន្តរជាតិរបស់យើងរីកចម្រើនក្នុងបរិយាកាសមួយ ដែលលើកទឹកចិត្តឲ្យមានឧត្តមភាព។ ឧិកាសសិក្សារៀនសូត្រដែលអំណោយផលបំផុត ទាំងនៅក្នុងនិងក្រៅថ្នាក់រៀន ជួយអភិវឌ្ឍយ៉ាងពេញលេញ និងផលិតបាននូវយុវជន ដែលបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ពេលអនាគត។ សិស្សភាគច្រើនបន្តការសិក្សាទៅដល់ថ្នាក់ឧត្តមសិក្សានៅតាមសាកលវិទ្យាល័យនានា។ សាកលវិទ្យាល័យម៉ែលប៊ន និង RMIT គឺជាសាកលវិទ្យាល័យគោលដៅសម្រាប់ការសិក្សាដ៏មានប្រជាប្រិយ។
មជ្ឈមណ្ឌលភាសាអង់គ្លេស (ELC)
យើងមានមជ្ឈមណ្ឌលភាសាអង់គ្លេសផ្ទាល់ខ្លួននៅក្នុងបរិវេណវិទ្យាល័យតែម្តង ដែលធ្វើឲ្យការរៀនសូត្រនៅសាលានេះ កាន់តែមានភាពងាយស្រួលបន្ថែមទៀត។ សិស្សអាចទទួលបានការគាំពារផ្នែកសិក្សាភាសាបន្ថែមទៀត ដើម្បីជួយឲ្យមានភាពជឿជាក់ក្នុងការប្រាស្រ័យទាក់ទងគ្នាបានកាន់តែឆាប់រហ័ស។
លក្ខខណ្ឌតម្រូវសម្រាប់ការចូលរៀន
សិស្សដែលត្រូវរៀនវគ្គភាសាចំនួន 20 សប្តាហ៍នៅមជ្ឈមណ្ឌលភាសាអង់គ្លេសនោះ ត្រូវតែមានរបាយការណ៍ពីប្រទេសកំណើត បញ្ជាក់ពីពិន្ទុមធ្យមភាគ 75% សម្រាប់មុខវិជ្ជាភាសាអង់គ្លេស និងគណិតវិទ្យា។
ចំពោះអ្នកដែលចុះឈ្មោះចូលរៀនតែម្តងសម្រាប់ថ្នាក់ទី11 ត្រូវមានលទ្ធផលតេស្តភាសាអង់គ្លេស IELTS ពិន្ទុរួម 6.0 ដោយក្នុងនោះត្រូវមានពិន្ទុសម្រាប់ជំនាញការអាន និងការសរសេរ 6.0។
សិស្ស និងក្រុមគ្រួសាររបស់គេអាចត្រូវធ្វើសម្ភាសន៍ ដែលជាផ្នែកមួយនៃដំណើរការដាក់ពាក្យចូលរៀន ដើម្បីឲ្យយើងអាចស្គាល់គ្នាកាន់តែច្បាស់ថែមទៀត។ វាមិនមែនជាតេស្តភាសាអង់គ្លេសនោះទេ។
គ្រូជំនាញ
គ្រូជំនាញរបស់យើងកសាងទំនាក់ទំនង និងភាពជឿជាក់ជាវិជ្ជមានយ៉ាងឆាប់រហ័សជាមួយ សិស្សរបស់យើង ដែលបង្កើតបានជាមូលដ្ឋានរៀនសូត្រដ៏មានប្រសិទិ្ធភាព។ លោកគ្រូ អ្នកគ្រូ ប្រកាន់យកនូវអភិក្រមបង្រៀន និងយុទ្ធសាស្រ្តបង្រៀន ដែលសមរម្យសម្រាប់សិស្សអន្តរជាតិតាមរយៈការរីកចម្រើន និងភាពជោគជ័យរបស់គេដែលមានជាភស្តុតាងស្រាប់។ កម្មវិធីជំនួយអប់រំពហុវប្បធម៌គាំទ្រសិស្សទៅលើភាសាទីមួយរបស់គេទៅតាមការចាំបាច់។ ពួកគេក៏ជួយក្នុងការប្រាស្រ័យទាក់ទងរវាងក្រុមគ្រួសារ និង វិទ្យាល័យផងដែរ។
កម្មវិធីសិក្សាបន្ថែម
ការចូលរួមនៅក្នុងការបោះជំរុំរបស់សាលា ដំណើរកំសាន្ត និងសកម្មភាពមួយចំនួនទៀតរួមមានកីឡា តន្ត្រី របាំ ការសម្តែង និងក្លឹប នឹងតម្រូវឲ្យមានការចូលរួម។ វាជួយដល់ការវិវត្តខាងជំនាញ និងការរីកលូតលាស់ជាបុគ្គលភាព ក៏ដូចជាបទពិសោធន៍រៀនសូត្រដ៏អស្ចារ្យផងដែរ។ យើងបានដឹងថា សិស្សរបស់យើងពេញចិត្តនឹងឧិកាសរៀនសូត្រពីបទពិសោធន៍ទាំងនេះ ដែលផ្តល់ដល់ពួកគេសម្រាប់កសាងមិត្តភាព បង្កើតភាពសប្បាយរីករាយ និងផ្តល់អ្វីមួយជាពិសេសទៅសាលាវិញ។ សិស្សក៏អាចរីករាយផងដែរ ជាមួយនឹងអាហារពថ្ងៃត្រង់ អាហារល្ងាច និងព្រឹត្តិការណ៍ពិសេសៗទាំងឡាយ ដែលត្រូវបានរៀបចំនិងចែករំលែកទៅដល់លោកគ្រូ អ្នកគ្រូ ដើម្បីអបអរពិធីបុណ្យធំៗមួយចំនួន ដូចជាបុណ្យចូលឆ្នាំចិន និងបុណ្យសំពះព្រះខែជាដើម។
ការប្រឹក្សាមុខវិជ្ជាសិក្សា និងជំនាញវិជ្ជាជីវៈ
សិស្សអន្តរជាតិទាំងអស់ ត្រូវបានផ្តល់ការគាំទ្រដោយការប្រឹក្សាមុខវិជ្ជាសិក្សានីមួយៗ ពាក់ព័ន្ធទៅនឹងការជ្រើសរើសប្រធានបទចេញពីការសិក្សាផ្តល់ជួនដ៏ធំទូលំទូលាយ។ វាក៏ពង្រីកទៅដល់ជំនាញវិជ្ជាជីវៈ និងការប្រឹក្សាមុខវិជ្ជាសិក្សានៅថ្នាក់ឧត្តមសិក្សាផងដែរ។ គ្រប់ជំនួយចាំបាច់ទាំងអស់ ត្រូវបានផ្តល់សម្រាប់ជួយបំពេញសំណុំបែបបទទាក់ទងនឹងការចុះឈ្មោះរៀននៅថ្នាក់ឧត្តមសិក្សា។
ការផ្តល់របាយការណ៍តាមដានការសិក្សា
របាយការណ៍បកប្រែនឹងត្រូវបញ្ជូនទៅកាន់អាណាព្យបាលបួនដងក្នុងមួយឆ្នាំៗ។ អាណាព្យាបាលក៏អាចតាមដានពីការរីកចំរើនរបស់កូនខ្លួននៅតាមប្រព័ន្ធអនឡាញបានផងដែរ ហើយយើងមានបុគ្គលិកផ្នែកភាសាចិន វៀតណាម និងជប៉ុនជួយសម្របសម្រួលការប្រាស្រ័យទាក់ទងជាប្រចាំជាមួយនឹងសិស្ស និងក្រុមគ្រួសាររបស់គេផងដែរ។
ការស្នាក់នៅតាមផ្ទះ
សិស្សអន្តរជាតិអាចជ្រើសរើសការស្នាក់នៅជាមួយគ្រួសារក្នុងស្រុកបាន។ ការស្នាក់នៅដ៏មានគុណភាពរបស់យើង ត្រូវបានជ្រើសរើសដោយបុគ្គលិករបស់យើង ហើយត្រូវបានតាមដានដោយការចុះធ្វើទស្សនកិច្ចយ៉ាងហោចណាស់ពីរដងក្នុងមួយឆ្នាំ។ ដោយសារតែយើងស្គាល់អ្នកផ្តល់ការស្នាក់នៅតាមផ្ទះរបស់យើងច្បាស់លាស់ ដូចនេះ យើងក៏អាចដាក់សិស្សរបស់យើងម្នាក់ៗឲ្យត្រូវទៅនឹងពួកគេបានផងដែរ។ អ្នកសម្របសម្រួលការស្នាក់នៅតាមផ្ទះរបស់យើង តែងតែមានពេលវេលាផ្តល់ប្រឹក្សា និងដោះស្រាយគ្រប់បញ្ហាជូនបាន។ អាណាព្យាបាលត្រូវបានលើកទឹកចិត្តឲ្យទាក់ទងដោយផ្ទាល់មកកាន់ពួកយើង ប្រសិនបើមានបញ្ហាអ្វីមួយ ឬចង់ដឹងពីសុខទុក្ខកូនៗរបស់ពួកគេ។
ដំណើរការដាក់ពាក្យសុំចុះឈ្មោះចូលរៀន
ស្នើសុំ និងបំពេញពាក្យសុំរបស់ ក្រសួងអប់រំ និងបណ្តុះបណ្តាល ផ្តល់ដោយនាយកដ្ឋានអប់រំអន្តរជាតិ ដោយអនុវត្តទៅតាមដំណើរការតម្រូវ ហើយត្រូវភ្ជាប់មកជាមួយនូវគ្រប់ឯកសារទាំងអស់។
អ៊ីមែល៖ [email protected]
កេហទំព័រ៖ www.study.vic.gov.au
លេខទូរស័ព្ទ៖ 61 3 9651 3700